​តម្លៃ​ប្រេងឥន្ធនៈ​យន្តហោះ​ងើបឡើង​វិញ​ ​ក្រោយ​មាន​តម្រូវ​ការ​​​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​​ ​និង​ចរាចរណ៍​នៃ​អ្នក​ធ្វើដំណើរ​ក៏​ចាប់ផ្តើម​មាន​ជា​បណ្តើរៗ

​អន្តរជាតិ​៖​ ​ទី​ផ្សារ​ប្រេងឥន្ធនៈ​យន្តហោះ​នៅ​លើ​ពិភពលោក​ ​បាន​វិលត្រឡប់​មក​មានជីវិត​ឡើងវិញ​ ​ដោយសារតែ​មាន​តម្រូវ​ការ​​​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​ឡើងវិញ​, ​ចរាចរណ៍​នៃ​អ្នក​ធ្វើដំណើរ​មាន​ជា​បណ្តើរៗ​ ​ហើយ​រំពឹង​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នឹង​ជ​ម្រុ​ញ​ឲ្យ​មាន​ជើង​ហោះហើរ​អន្តរជាតិ​កាន់តែ​ច្រើន​នៅ​ក្នុង​ឆ្នាំ​២​០​២​១​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នា​ពេល​ថ្មីៗ​ ​។​

ការ​ចម្រាញ់​ប្រេង​យក​ប្រាក់ចំណេញ​ពី​ប្រេងឥន្ធនៈ​ ​មានការ​កើន​ឡើង​ក្នុងរយៈពេល​ជាច្រើន​ខែ​ ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​ៗ​ទាំងអស់​នៅ​ក្នុង​ខែ​ធ្នូ​នេះ​ ​ដោយមាន​ក្តី​រំពឹង​ថា​ ​នឹង​មាន​តម្រូវ​ការ​កាន់តែ​ច្រើន​សម្រាប់​ឆ្នាំ​២​០​២​១​ ​ជាមួយ​ក​ម្រិ​ត​ប្រាក់ចំណេញ​នៅ​សហរដ្ឋអាមេរិក​ ​និង​ ​អឺរ៉ុប​ ​ត្រូវ​បាន​គាំទ្រ​តាមរយៈ​ការ​មាន​ឡើងវិញ​ ​នៃ​ទំហំ​ការ​​​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​ ​និង​ ​នៅ​តំបន់​អា​ស៊ាន​ ​មានការ​គាំទ្រ​តាមរយៈ​មាន​ការធ្វើដំណើរ​ឡើងវិញ​ ​។​

ការ​ចម្រាញ់​ប្រេង​យន្តហោះ​ ​នៅ​តំបន់​អាស៊ី​ ​ដែល​ជាទី​ផ្សារ​ប្រេង​កំពូល​របស់​ពិភពលោក​នោះ​ ​បាន​កើន​ឡើង​៥​៨​០​ភាគរយ​ ​ហើយ​តម្លៃ​នាំចេញ​ ​បាន​កើន​ឡើង​៤​៥​ភាគរយ​ ​ចាប់តាំង​ពី​ពាក់កណ្តាល​ខែកញ្ញា​ ​ទៅ​រក​ក​ម្រិ​ត​ខ្ពស់​បំផុត​គិត​ចាប់តាំង​ពី​ខែ​មីនា​មក​ ​។​ ​បើ​តាម​ការ​ព្យាករណ៍​របស់​ក្រុមហ៊ុន​ ​Wood​ ​Ma​c​ken​z​i​e​ ​នៅ​សិង្ហបុរី​ ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២​០​២​១​ ​តម្រូវ​ការ​ប្រេងឥន្ធនៈ​យន្តហោះ​នៅ​តំបន់​អា​ស៊ាន​ ​នឹង​មាន​ចំនួន​១​.​៤​លាន​បា​រ៉ែ​ល​ក្នុងមួយថ្ងៃ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner