នាយករដ្ឋមន្ត្រី​ថៃ​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​​ ទប់ស្កាត់ការបំពុលខ្យល់ដែលកើនឡើងខ្លាំង នៅបាងកក

​នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចាត់វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ខ្យល់​ ​ដែល​កំពុង​កើតមាន​ខ្លាំង​នៅ​ក្រុង​បាងកក​ ​និង​បណ្តា​ខេត្ត​ក្បែរ​ៗ​ ​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃទី១៦ ធ្នូនេះ។

​នាយករដ្ឋមន្ត្រី​បាន​និយាយ​ថា​ ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ជាបន្តបន្ទាប់​ ​ប្រយុទ្ធ​ប្រ​ឆាំ​ឆន​ង​ក​ម្រិ​ត​ភាគ​ល្អិត​នៃ​ខ្យល់​ពុល​ ​P​M​2.5 ​ដែល​កើន​ឡើង​ខ្លាំង​ ​ប៉ុន្តែ​បញ្ហា​គឺ​កាន់តែ​អាក្រក់​ឡើង​ ​ដោយសារតែ​អាកាសធាតុ​បច្ចុប្បន្ន​។​

​លោក​បាន​ជំរុញ​ដល់​អ្នកដំណើរ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​ ​ឲ្យបាន​ច្រើន​បំផុត​ ​ហើយ​រដ្ឋាភិបាល​នឹង​ពិចារណា​ក្នុង​ការណែនាំ​ពី​ការ​កំហិត​លើ​ការធ្វើដំណើរ​តាមមធ្យោបាយ​ឯកជន​ ​ក្នុង​រាជធានី​ដែរ​។​

​ខណៈ​ដែល​ការ​ដុត​សំណល់​កសិកម្ម​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​នាំឲ្យ​មាន​ខ្យល់​ពុល​ ​P​M​2.5 ​ខ្លាំង​ដែរ​នោះ​ ​លោក​ប្រា​យុទ្ធ​ ​បាន​និយាយ​ថា​ ​កសិករ​នៅ​មានការ​ខ្វះខាត​ស​ម្ភារៈ ​ក្នុង​ការ​ទុកដាក់​ការ​ចោល​កាកសំណល់​ដែល​មិន​ឆេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner