​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​កូរ៉េ​ខាងត្បូង​ ​Cell​trio​n ​ទទួល​បានការ​អនុម័ត​អោយ​ប្រើប្រាស់​ក្នុង​ករណី​ពិសេស

​កូរ៉េ​ខាងត្បូង​៖​ ​អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​ ​នៅ​ថ្ងៃអង្គារ​នេះ​និយាយ​ថា​ ​គ្រូពេទ្យ​អាច​គ្រប់គ្រង​ការ​ព្យាបាល​ដោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​សែល​ទ្រី​អន​ (​Cell​trio​n) ​ដល់​អ្នកជំងឺ​ ​ដែល​មាន​ស្ថានភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អ្នកនាំពាក្យ​ក្រុមហ៊ុន​ ​សែល​ទ្រី​អន​ ​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​របស់​ខ្លួន​កំពុង​ធ្វើ​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ទី​២​ ​និង​ទី​៣​ ​សម្រាប់​វ៉ាក់សាំង​ C​T​-​P​59 ​ហើយ​គ្រោង​នឹង​ស្វែងរក​ការ​យល់ព្រម​អោយ​ប្រើប្រាស់​បន្ទាន់​ ​សម្រាប់​ការ​ព្យាបាល​មុន​ដំណាច់​ឆ្នាំ​២​០​២​០​នេះ​ ​។​

​បើ​តាម​មន្ត្រី​ទីភ្នាក់ងារ​ទប់​ស្កាត់​ ​និង​ការពារ​ជំងឺ​កូរ៉េ​ខាងត្បូង​លោក​ K​w​on Jun-​wook​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ការ​ព្យាបាល​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ត្រូវ​ផ្តល់​ជូន​អ្នកជំងឺ​ដំបូង​ក្នុងពេលឆាប់ៗ​នេះ​ហើយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner