ស្ពានចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍
អត្ថបទដោយ៖
AMS OneMinute
ស្ពានកំពង់ក្តី ឬស្ពានព្រះទិស គឺជាស្ពានចំណាស់មួយ កសាងឡើងក្នុងសម័យអង្គរ សតវត្សទី១២នៃរាជព្រះបាទជ័យវរ្ម័នទី៧។
ស្ពាននេះ គេសាងសង់ឆ្លងកាត់ស្ទឹងជីក្រែង ដើម្បីឆ្លងពីខេត្តសៀមរាបទៅខេត្តកំពង់ធំ និងបណ្តាខេត្តនៅប៉ែកខាងកើតប្រទេស។ សព្វថ្ងៃ គេអភិរក្សស្ពាននេះដើម្បីទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីមានការសាងសង់ស្ពានថ្មីសម្រាប់ការឆ្លងកាត់។
ស្ពានកំពង់ក្តី មានប្រវែង៧៥ម កម្ពស់១៤ម រន្ធត្រដេវចំនួន២១ និងសសរចំនួន២០ កសាងដោយថ្មបាយក្រៀម។ ស្ពាននេះបានបង្ហាញពីអច្ឆរិយៈនៃនិម្មាបនកម្ម និងសំណង់កម្ពុជានាសម័យអង្គរ ដែលជាគំរូដ៏ល្អសំរាប់បច្ចុប្បន្ន និងអនាគត។
📸 មរតកកម្ពុជា, Cambodia and Beyond