មណ្ឌលសុខភាពជ្រោយចង្វារ ត្រូវបានក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញជ្រើសរើស ជាកន្លែងសម្រាប់ ព្យាបាលអ្នកជំងឺ កូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញបានសម្រេចជ្រើសរើសយកទីតាំងមណ្ឌលសុខភាព ជ្រោយចង្វារធ្វើជាកន្លែងចត្តាឡីស័ក និងព្យាបាលអ្នកឆ្លង កូវីដ-១៩។

ការសម្រេចជ្រើសរើសយកទីតាំងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០ ខណៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកនៅ ក្នុង ខណ្ឌដូនពេញ និង មណ្ឌលសុខភាពជ្រោយ ចង្វា សម្រាប់ការពង្រីក កន្លែង ព្យាបាល អ្នកឆ្លងកូវីដ ១៩។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលចុះពិនិត្យទីតាំងទាំងពីរខាងលើ ក្រុមការងារក៏បានសម្រេចជាគោលការណ៍ជ្រើសរើសយកទីតាំង មណ្ឌល សុខភាព ជ្រោយចង្វារ ធ្វើជាកន្លែងសាងសង់អាគារសម្រាប់ការធ្វើចត្តាឡីស័ក និងជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយហេតុថា ទីតាំង នោះ មានទីធ្លាធំទូលាយអាចសាងសង់ជាអាគារសម្រាប់ធ្វើចត្តាឡីស័ក និងសាងសង់អាគារព្យាបាលអ្នកជំងឺកូវីដ-១៩។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរ រាជធានី ខេត្ត និងក្រសួងសុខាភិបាល ដើម្បីជ្រើសរើសរកទីតាំង បន្ថែម ធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ ដោយសម្តេចបានបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅ ឡើយទេ ពោលគឺអាចអូសបន្លាយរហូតដល់ថ្ងៃទី២៨ មករា ឆ្នាំ ក្រោយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner