កូវីដ​១​៩​៖​ ​អាមេរិក​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ ​ខណៈ​ ១​ថ្ងៃ​​ មានស្លាប់​ជាង​២​៥​០​០​នាក់ព្រោះជំងឺនេះ​​

សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៧​ ​ធ្នូ​ ​២​០​២​០​នេះ​ ​បាន​ពង្រីក​យុទ្ធនាការ​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​វី​រុ​ស​កូ​វី​ដ​១​៩​ ​ទៅលើ​ក្រុម​វេជ្ជបណ្ឌិត​ ​និង​ ​គិលានុបដ្ឋាយិកា​រ​ ​ជា​ក្រុម​ជួរមុខ​ ​ខណៈ​ដែល​ជំងឺ​កូ​វី​ដ​១​៩​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​ច្រើនជាង​២​៥​០​០​នាក់​ ​ជា​ប្រចាំថ្ងៃ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ CN​A​ ​។​

​ប្រភព​ថា​ ​បច្ចុប្បន្ននេះ​ ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ជូន​ពលរដ្ឋ​អាមេរិក​ ​រួម​មាន​ទាំង​ ​P​f​i​z​e​r ​Inc​ ​និង​ ​ដៃគូ​អាល្លឺម៉ង់​ B​ioN​T​e​c​h​ S​E​ ​ខណៈ​ដែល​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​បន្ត​ធ្វើដំណើរ​ទៅកាន់​មណ្ឌល​ផ្តល់​វ៉ាក់សាំង​ ​ទូទាំង​ប្រទេស​។​

​វ៉ាក់សាំង​មួយទៀត​ ​របស់​ក្រុមហ៊ុន​ ​Modern​a​ ​Inc​ ​ដែល​ទើប​ទទួល​បានការ​អនុម័ត​ពី​រដ្ឋបាល​អាហារ​និង​ឪ​ស​ថ​អាមេរិក​បន្ទាន់​​ ​នាស​ប្តាហ៍​នេះ​ ​នឹង​ត្រូវ​ប្រើប្រាស់​ផង​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner