​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៧​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៦​៥​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៥​២​លាន​៣​៥​ម៉ឺន​នាក់

​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៧​៤​លាន​៥​១​ម៉ឺន​៤​ពាន់​៧​៤​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៦​៥​ម៉ឺន​៤​ពាន់​៣​៤​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​២​លាន​៣​៥​ម៉ឺន​៤​ពាន់​២​៨​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៧​លាន​៣​៩​ម៉ឺន​២​ពាន់​៦​១​៨​នាក់​ ​ស្លាប់​ចំនួន​៣​១​ម៉ឺន​៤​ពាន់​៥​៧​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​០​លាន​១​៧​ម៉ឺន​៧​៣​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៩​៥​ម៉ឺន​១​ពាន់​៧​២​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៤​ពាន់​៤​៨​៧​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៤​៨​ម៉ឺន​៩​ពាន់​១​៤​៣​នាក់​ ​។​

ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៤​ម៉ឺន​២​ពាន់​៦​៩​៥​នាក់​ ​ស្លាប់​១​៨​ម៉ឺន​៣​ពាន់​៨​២​២​នាក់​ ​និង​ជាសះស្បើយ​៦​លាន​១​៣​ម៉ឺន​២​ពាន់​៦​៨​៣​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner