​យានអវកាស​ ​ឆាង​អឺ​-​៥​ ​របស់​ចិន​ទទួលជោគជ័យ​ ​ក្នុង​ការ​នាំ​យក​គំរូតាង​ព្រះ​ច័ន្ទ ​មកកាន់​ផែនដី

​ចិន​៖​ ​ទីភ្នាក់ងារ​អវកាស​ចិន​ CNS​A​ ​បញ្ជាក់​ថា​ ​យាន​ផ្ទុក​គំរូតាង​ព្រះ​ច័​ន្ទ​របស់​បេសកកម្ម​ ​ឆាង​អឺ​-​៥​ ​បាន​ទទួលជោគជ័យ​ ​ក្នុង​ការ​ទម្លាក់​ខ្លួន​មក​លើ​ផែនដី​នៅ​ពេល​ទាប​ភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ដោយ​វា​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ការ​បង្កើន​សមត្ថភាព​ថ្មី​មួយ​ក​ម្រិ​ត​ទៀត​របស់​ចិន​ ​និង​ជាលើកដំបូង​ផង​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ទីភ្នាក់ងារ​អវកាស​ចិន​ CNS​A​ ​បន្ត​ថា​ ​យាន​ផ្ទុក​ដុំ​ថ្ម​ពី​ព្រះ​ច័​ន្ទ ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ ​មាន​ទម្ងន់​ពីរ​គីឡូក្រាម​នោះ​ ​ត្រូវ​បាន​ទម្លាក់​ទៅលើ​ទីវាល​មួយ​នៃ​ខេត្ត​ អ៉ី​ន​ណឺ​ ​ម៉ុងហ្គោលី​ ​នៃ​ភាគ​ខាងជើង​ប្រទេស​ចិន​ ​។​ ​សម្រាប់​គំរូតាង​ពី​ព្រះ​ច័​ន្ទ​នេះ​ដែរ​ ​នឹង​អាច​ជួយ​ឲ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​ ​និង​អន្តរជាតិ​ ​ស្វែងយល់​បន្ថែម​ពី​ការ​កកើត​នៃ​ព្រះ​ច័​ន្ទ ​និង​សកម្មភាព​ភ្នំភ្លើង​ ​ដែល​ធ្លាប់​កើតមាន​នៅ​លើ​ផ្ទៃ​ព្រះ​ច័​ន្ទ ​។​

សូម​ជម្រាប​ថា​ ​ប្រទេស​ចិន​ពេលនេះ​បាន​ក្លាយ​ជា​មហាអំណាច​អវកាស​ទី​ ​៣​ ​នៅ​ក្នុង​ពិភពលោក​ ​ដែល​អាច​​​យក​គំរូ​ង​តាង​ពី​ព្រះ​ច័​ន្ទ​ត្រលប់​មកកាន់​ផែនដី​វិញ​ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ ​និង​អតីត​សហភាពសូវៀត​ ​ដែល​បាន​ធ្វើ​រឿង​នេះ​កាលពី​ទសវត្សរ៍​ ​១​៩​៦​០​ ​និង​ ​១​៩​៧​០​ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner