អន្តរជាតិចាប់ផ្តើមស៊ើបអង្កេតករណីកូវីដ19ដែលផ្ទុះចេញពីក្រុងវូហានទោះបីជាចិនស្ទាក់ស្ទើរនៅឡើយក្តី

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៧ខែធ្នូនេះបានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលមានគ្នា10នាក់នឹងត្រូវធ្វើដំណើរទៅដល់ទីក្រុងវូហានប្រទេសចិននៅក្នុងខែក្រោយនេះដើម្បីបើកការស៊ើបអង្កេតជាផ្លូវការមួយទៅលើករណីកើតឡើងដំបូងបំផុតនៃវិរុសកូវីដ19។

ការប្រកាសដែលត្រូវបានធ្វើឡើងផ្ទាល់ដោយអង្គការសុខភាពពិភពលោកបានបញ្ជាក់ទៀតថា កន្លងមរដ្ឋាភិបាល
ប៉េកាំងតែងតែមានការស្ទាក់ស្ទើរមិនយល់ព្រមឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនេះកើតឡើងនោះទេ ប៉ុន្តែក្រោយបើកកិច្ចចរចាពិភាក្សាគ្នាអស់រយៈពេលជាច្រើនខែទើប WHO ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមកិច្ចការងារនេះបាន។

មនុស្សជាច្រើនបាននាំគ្នាគិតថាវិរុសដំបូងដែលបានកើតឡើងចេញពីផ្សារមួយកន្លែងរបស់ក្រុងវូហានដែលជាប្រភពលក់សត្វព្រៃដ៏ច្រើនប្រភេទ។ការស៊ើបអង្កេតនេះក៏ត្រូវបានគេមើលឃើញផងដែរថាបានធ្វើឲ្យមានភាពតានតឹងយ៉ាងខ្លាំងជាពិសេសរវាងចិន និងអាមេរិកដោយសារតែកន្លងមកប្រធានាធិបតីអាមេរិកលោក Donald Trump តែងតែចោទចិនថាបានព្យាយាមលាក់បាំងតាំងតែពីមានការផ្ទះរីករាលដាលដំបូងមកម្ល៉េះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីការស៊ើបអង្កេតលើកនេះត្រូវបានក្រុមការងាររបស់ WHO បានបញ្ជាក់ហើយថាពួកគេមិនមែនធ្វើការដើម្បីស្វែងរកការពិតដើម្បីស្តីបន្ទោសទៅភាគីណានោះទេ ប៉ុន្តែជារឿងសំខាន់បំផុតគឺដើម្បីអាចបង្ការខ្លួនឲ្យបានល្អជាងមុនក្នុងពេលដែលមានករណីរាតត្បាតបែបនេះនឹងអាចកើតឡើងសាជាថ្មីក្នុងករណីណាមួយនៅពេលអនាគតទៅវិញ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner