ថ្ងៃនេះ! ថៃមានឆ្លងកូវីដ១៩ ចំនួន២០នាក់ថ្មីទៀត កើនដល់៤២៨១នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ ចំនួន២០ករណីថ្មីទៀត នាថ្ងៃព្រហស្បតិ៍ ទី១៧ ធ្នូ ២០២០នេះ សុទ្ធតែជាករណីរកឃើញ ក្រោយការធ្វើចត្តាឡីស័ករបស់ក្រុមអ្នកដំណើរពីក្រៅប្រទេស មានដូចជា ឥណ្ឌា អង់គ្លេស ស្វីស ស៊ុយអ៊ែត បារាំង អាល្លឺម៉ង់ គុយវ៉ែត ប៉ាគីស្ថាន អេមីរ៉ាត់ អារ៉ាប់រួម និងសហរដ្ឋអាមេរិក។
ពួកគេមកពី១០ប្រទេស ហើយចំនួនឆ្លងថ្មីនេះបានធ្វើឲ្យចំនួនឆ្លងសរុបនៅប្រទេសថៃកើនដល់៤២៨១នាក់ហើយ៕ ប្រភពពីបាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ