ក្នុងខែឧសភា ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគជាង ១០០លានរៀល និងជាង ១លានដុល្លារពីសប្បុរសជន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ១០៦លាន ៩សែន ២ម៉ឺន ៨ពាន់ ៥១១រៀល និង១លាន ១សែន ២ម៉ឺន ៤ពាន់ ៤៩ដុល្លារអាមេរិក ពីសប្បុរសជនចំនួន៦,០០៣រូប ។ ក្នុងចំណោមថវិកាទាំងអស់ សម្រាប់ខែឧសភានេះ, មូលនិធិគន្ធ បុប្ផាកម្ពុជា មានកិត្តិយសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបរិច្ចាគថវិកាប្រចាំឆ្នាំ២០២០ ចំនួន៥ម៉ឺនដុល្លារអាមេរិក និងកាកបាទក្រហមកម្ពុជា បាន ប្រគល់វិភាគទានប្រចាំឆ្នាំលើកទី៣ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ១លានដុល្លារអាមេរិក ។

ក្នុងខែឧសភានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ១លានដុល្លារអាមេរិក ជូន មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាព នៃកិច្ចដំណើរការ ក្នុងការពិនិត្យ និងព្យាបាលកុមារមានជំងឺនៅ កម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះ ការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាទ្រទ្រង់ និងធានា ឲ្យបាននូវកិច្ចដំណើរការប្រកបដោយ ចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង សំដៅលើកកម្ពស់សុខុមាល ភាពកុមារ និងទារក នៅកម្ពុជា ទោះបីជាពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា កំពុងទទួលរងផល ប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវដល់សប្បុរសជនទាំងអស់ រួមទាំងស្ថាប័នរដ្ឋ និង ឯកជននានា ឲ្យចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០លានរៀល ឬ ៥,០០០ដុល្លារ អាមេរិក ក្នុង ១ឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុង១ខែ ឬ ៦ម៉ឺនរៀល ក្នុង ១ឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner