ស្របពេលបញ្ហារើសអើងបន្តរីករាលដាល តារាឆ្នើមរបស់ក្លិបមេឃខៀវ ស្នើឲ្យមានបុគ្គលិកស្បែកខ្មៅក្នុងបាល់ទាត់បន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

ស្របពេលបញ្ហារើសអើងបន្តរីករាលដាល តារាឆ្នើមស្បែកខ្មៅ Raheem Sterling របស់ក្លិបមេឃខៀវ Man City ស្នើឲ្យមានបុគ្គលិកស្បែកខ្មៅ ចូលបម្រើការងារ ក្នុងវិស័យកីឡាបាល់ទាត់បន្ថែមទៀត ដើម្បីឆ្លើយទៅនឹងការតវ៉ារើស អើងពូជសាសន៍ ពណ៌សម្បុរ ស្របពេលបាតុកម្មប្រឆាំងបានកំពុងផ្ទុះ ឡើងពាសពេញប្រទេស នាពេលថ្មីៗនេះ ។

យោងតាមការផ្សាយរបស់ Channel News Asia នាថ្ងៃទី០៩ ខែមិថុនានេះ បានឲ្យដឹងថា Sterling បានធ្វើការស្នើសុំឲ្យមានការរកយុតិ្តធម៌ ចំពោះការរើសអើងពូជសាសន៍ នៅ ចក្រភពអង់គ្លេស ក្រោយការស្លាប់របស់លោក George Floyd កាលពីខែមុនដោយសារប៉ូលិសអាម៉េរិក ។

កីឡាករស្បែកខ្មៅសញ្ជាតិអង់គ្លេស Sterling គឺជាកីឡាករបាល់ទាត់ចុងក្រោយដែលបានធ្វើការតវ៉ា ជុំវិញការរើសអើងពូជសាសន៍ រូបគេបានផ្តល់បទសម្ភាសន៍ ជាមួយ ទូរទស្សន៍ក្នុងស្រុក ថា «នេះជាពេលវេលាត្រូវតែនិយាយ ដើម្បីស្វែងរកតុល្យភាពក្នុងការផ្លាស់ប្តូរ»។

ដោយបច្ចុប្បន្ន សម្រាប់បុគ្គលិក និងកីឡាករស្បែកខ្មៅមានមិនច្រើនទេ ក្នុងចំណោម ៥០០នាក់ នៅ Premier League បច្ចុប្បន្ន ។ ខណៈគ្រូបង្វឹកនៅអង់គ្លេសវិញ ឃើញថាមាន Gerrard , Lampard ខណៈដែល Campbells និង Coles ដែលមានកម្រិតសមត្ថភាពល្អដូចគ្នា តែមិនមានឱកាសបានបង្ហាញសមត្ថភាពដឹកនាំក្រុមឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner