ប្រេស៊ីល បោះបង់សិទ្ធិប្រជែងធ្វើម្ចាស់ផ្ទះ Women’s World Cup 2023

អត្ថបទដោយ៖
Kien Sereyvuth

ប្រេស៊ីល៖ ដោយសារជំងឺរាតត្បាត COVID-19 បានធ្វើអោយសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បាន ប្រកាសដកខ្លួនចេញពីបេក្ខភាពប្រជែងយកសិទ្ធិរៀបចំព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ ២០២៣ មូលហេតុចម្បងព្រោះតែកង្វះថវិកា ។

ម្សិលមិញនេះ សហព័ន្ធបាល់ទាត់ប្រេស៊ីលបានផ្ញើ លិខិតផ្លូវការទៅសហព័ន្ធបាល់ទាត់ពិភពលោក ដោយបញ្ហាខ្វះថវិកាព្រោះរដ្ឋាភិបាលប្រេស៊ីល បច្ចុប្បន្នកំពុងត្រូវការបង្វែរថវិកាគម្រោងជាច្រើន ដើម្បីទប់ស្កាត់ ឬប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ។ ដូច្នេះជាមូលហេតុសំខាន់ ឲ្យប្រេស៊ីលសម្រេចចិត្តដកខ្លួនពីបេក្ខភាពប្រជែងយកសិទ្ធិ រៀបចំជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ FIFA Women’s World Cup នាឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា ក្រោយ ប្រេស៊ីល ដកខ្លួន ដូចនេះនៅមានបេក្ខភាព ៣ផ្សេងទៀត បន្តប្រជែងរកសម្លេងឆ្នោតគាំទ្រ ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៥ ខែមិថុនា ចុងខែនេះ តាម Online រៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក មាន  ជប៉ុន  កូឡុំប៉ី និងអូស្ត្រាលី សហការជាមួយ ណូវែលហ្សេឡង់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ប្រេស៊ីល ឈរលំដាប់ទី២ ក្នុងពិភពលោក មានអ្នកកើតជំងឺ COVID-19 ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាម៉េរិក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner