សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធ អំពើលួច ស្លាកលេខរថយន្ត ទៅតុលាការដេីម្បីកាត់ទោស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ ថាមានជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ស្លាកលេខរថយន្ត  ហេីយត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ត្រូវបានបញ្ជូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់។

គួររំលឹកថា កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យខាងលេីនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ស្លាកលេខរថយន្ត ភ្នំពេញ ២AP ២៩០៨ ដែលបំពាក់លើរថយន្តម៉ាក PORSCHE PANAMERA ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦E០ ផ្លូវលេខ ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ០១ និង ៤៥ នាទី រំលងអធ្រាត្រ។

ជនសង្ស័យមានឈ្មោះ នួន សុភក្ត្រា ហៅ ចិន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ មុំ មុនី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលលេខ៥៦E០ ផ្លូវលេខ១២៨ ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ ស្លាកលេខរថយន្ត ភ្នំពេញ ២AP ២៩០៨ ចំនួន ០២ បន្ទះ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ធ.ដ

ដោយ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner