ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ឯកឧត្តម សុខ សូកាន ជារដ្ឋលេខាធិការ ក្រសួងរៀប​ចំដែន​ដីនគរូបនីយកម្ម និងសំណង់

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ឯកឧត្តម សុខ សូកាន ជារដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម សុខ សូកាន ក៏បានត្រាស់បង្គាប់អោយ រាជរដ្ឋាភិបាលកម្ពុ​ជា ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ។

ឯកឧត្តម សុខ សូកាន ជាកូនប្រុសរបស់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី នៃទីស្តីការគណៈរដ្ឋមន្រ្តី។ គិតមកដល់ពេលនេះ ឯកឧត្តម សុខ សូកាន មានវ័យប្រមាណ៣៧ឆ្នាំ និង ត្រូវបានតែងតាំងជា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ធ្វើជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner