ក្រសួងមហាផ្ទៃ បន្តការធ្វើតេស្តរកមេរោគកូវីដ១៩លើកទី៣ ចំពោះអ្នកពាក់ព័ន្ធនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលទើបធ្វើតេស្តបាន២លើកកន្លងមក
អត្ថបទដោយ៖
Kien Sereyvuth
នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ក្រសួងមហាផ្ទៃ នឹងបន្តចាត់ក្រុមការងារដើម្បីចុះរៀបចំទីតាំង និងផែនការលំហូរដើម្បីជួយសម្របសម្រួលដល់ថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិលនៃក្រសួងមហាផ្ទៃ ព្រមទាំងអ្នកដែលចូលរួមផ្តល់សំណាកធ្វើតេស្តរកមេរោគកូវីដ១៩ បញ្ចប់ជាលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលបានធ្វើតេស្តលើកទី២រួចរាល់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ធ្វើយ៉ាងណាឲ្យស្របតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្រាប់ការធ្វើតេស្តកូវីដ១៩ លើកទី៣នេះ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ចាប់ពីម៉ៅង៧:០០នាទីព្រឹកតទៅ នៅទីស្តីការក្រសួងមហាផ្ទៃ។ដោយ រ៉ាវុធ