បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់៤ គ្រាប់បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
(ភ្នំពេញ) ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដែលខ្មាន់កាំភ្លើងបានបាញ់ប្រហាលើបុរសម្នាក់ចំនួន៤គ្រាប់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
ហេតុការណ៍បានកើតឡើងស្ថិត នៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទ ប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត-ម៉ូតូ ព្រមទាំងនិងចងការ ប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងបានបាញ់ប្រហារទៅលើជនរងគ្រោះចំនួន៤គ្រាប់ និងត្រូវចំនួន៣គ្រាប់ និង ខុសទៅត្រូវដី១ គ្រាប់។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានគេខលហៅ ហើយជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាPCX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1ID-7477 តែម្នាក់ឯងចេញពីស្ទីមនៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។លុះពេលទៅដល់កន្លែងកើតហេតុក៏ត្រូវបានជនសង្ស័យបាញ់ប្រហារតែម្ដង ខណៈនោះជនរងគ្រោះរងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតហើយបានស្លាប់បាត់បង់ជីវិតនៅទីនោះ បន្ទាប់មកក្រុមគ្រួសារបានដឹកត្រឡប់ទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តពោធិ៍ចិនតុង ។
ចំពោះករណីខាងលើនេះពុំទាន់ដឹងថាជាករណីប្លន់ ឬ គំនុំនៅឡើយទេ ដោយនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃ ដល់ហើយ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងហុំព័ទ្ធទីតាំងកន្លែងកេីតហេតុពិនិត្យជាក់ស្តែងនិងរេីសសំបកគ្រាប់ទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់ជនដៃដល់យកទៅផ្តន្ទាទោសតាមច្បាប់៕ដោយ ៖ បញ្ញា