មេដឹកនាំអ៊ឺរ៉ុបចាប់ផ្តើមធ្វើចត្តាឡីស័កក្រោយពេលដែលលោក Macron តេស្តវិជ្ជមានកូវីដ19

បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាមេដឹកនាំអ៊ឺរ៉ុបទាំងឡាយព្រមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់បារាំងផងបាននាំគ្នាធ្វើការឃុំខ្លួនហើយនៅក្រោយពេលបានទទួលដំណឹងថាប្រធានាធិបតីបារាំងលោក Emmanuel Macron តេស្តឃើញវិជ្ជមានកូវីដ19។

នៅក្នុងសេចក្តីប្រកាសមួយដោយរដ្ឋាភិបាលក្រុងប៉ារីសបានបញ្ជាក់ថាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញថាលោក Macron ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដនិងកំពុងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល៧ថ្ងៃហើយភរិយារបស់លោកក៏ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដូចគ្នាដែរទោះបីជាមិនមានការចេញរោគសញ្ញាក្តី។

ទោះបីជាយ៉ាងមកដល់ពេលនេះបារាំងមិនទាន់ហ៊ានអះអាងថាតើលោក Macron បានឆ្លងកូវីដមកពីប្រភពណានោះនៅឡើយទេ​ ប៉ុន្តែអះអាងថាខ្លួនបានចាប់ផ្តើមបើកការស្រាវជ្រាវជាពិសេសទៅលើទំនាក់ទំនងជិតស្និទ្ធទាំងអស់កាលពីពេលថ្មីនេះ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារលោកប្រធានាធិបតីបានធ្វើជាគណអធិបតីនៅក្នុងកិច្ចប្រជុំសភារបស់បារាំងហើយមុននោះមួយថ្ងៃពោល គឺនៅថ្ងៃចន្ទលោកបានចូលរួមកិច្ចប្រជុំអន្តរក្រសួងរបស់ក្រុម OECD ហើយជាពិសេសកាលពីសប្តាហ៍មុនលោកនឹងមេដឹកនាំអ៊ឺរ៉ុបជាច្រើនបាននាំគ្នាចូលរួមកិច្ចប្រជុំមួយនាទីក្រុងប្រ៊ូស៊ែលប្រទេសប៊ែលហ្សិកទៀតផង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner