ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា ដឹកនាំកិច្ចប្រជុំ ពន្លឿនផែនការយុទ្ធសាស្រ្ត តាមរយៈការគាំទ្រថវិកា អភិវឌ្ឍន៍ដល់សហព័ន្ធកីឡា

អត្ថបទដោយ៖
Kien Sereyvuth

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំ កាយ និងកីឡា បានដឹកនាំកិច្ចប្រជុំអង្គភាព ដោយ មានការចូលរួមពី អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យក្រោមឱវាទ ដែលមាន របៀប វារៈដូចខាងក្រោម៖

១.របាយការណ៍វឌ្ឍនភាពរបស់ការិយាល័យនីមួយៗ ដើម្បីអនុវត្តបន្ត
២.រៀបចំគម្រោងងថវិកា២០២១ និងផែនការប្រតិបត្តិឆ្នាំ២០២១(AOP)។
៣.រៀបចំផែនការយុទ្ធសាស្រ្តថវិការ ២០២១-២០២៣ (BSP) ។
៤.រៀបចំពន្លឿនការផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ សម្រាប់ពន្លឿនការអភិវឌ្ឍ សហព័ន្ធកីឡា ។

លោក ហ៊ុន សាមុត បន្តថា ក្រៅពីផែនការយុទ្ធសាស្រ្តសំខាន់ទាំង៤ កិច្ចប្រជុំខាងលើ ក៏បាន ពិនិត្យមើលលើលទ្ធភាពរៀបចំព្រឹត្តការណ៍ អាស៊ាន Sport Days , Fit Asean និង Sport For All  ដែលនាយកដ្ឋានអប់រំកាយ និងកីឡារៀបចំជារៀងរាល់ឆ្នាំ ដោយមាន៣ប្រភេទកីឡា ក្នុងនោះមានអ្នកជិះកង់ រត់់ចម្ងាយ លំហាត់ប្រាណតាមចង្វាក់ភ្លេង ក្នុងគោលបំណង ជំរុញឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡា និងហាត់ប្រាណ ដើម្បីសុខភាព និយាយជារួម និយាយដោយឡែក ចង់ឲ្យប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់  មានសុខភាពល្អរស់នៅប្រកបដោយសុខដុមនីយកម្ម ។
គួររម្លឹកថា ព្រះរាជាណាចក្រកម្ពុជា បានរៀបចំទិវានេះ រយៈពេល២ឆ្នាំហើយ គឺក្នុងឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ ។

សូមបញ្ជាក់ថា ទិវាកីឡាអាស៊ាន និងអាស៊ានហាត់ប្រាណ ដើម្បីសុខភាព បង្កើតឡើងដោយអនុលោមតាមកិច្ចប្រជុំរបស់រដ្ឋមន្ត្រីកីឡាអាស៊ាន នាថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៥កន្លង នៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី នឹងទទួលបានការឯកភាពបន្ថែម នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៤ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា ។ ហើយទិវានេះត្រូវបានដាក់ឲ្យប្រទេសសមាជិកអាស៊ានទាំងអស់ធ្វើតាមប្រទេសរៀងខ្លួន ជារៀងរាល់ឆ្នាំ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner