ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មាន ស្វែងយល់ពីតំបន់ការពារធម្មជាតិ នៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានប្រមាណជាង២០នាក់ ស្វែងយល់ពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និងតំបន់អភិរក្សសត្វខ្សឹប ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ។

យោងតាមសចក្តីប្រកាសព័ត៌មានផ្សព្វផ្សាយក្នុងបណ្តាញសង្គមក្រសួងបរិស្ថាន ប្រតិភូនឹងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន ដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គមិតុ្តភាពសត្វព្រៃ សហគមន៍ទេសចរណ៍ធម្មជាតិ និងការអភិរក្សសត្វស្លាបធំៗដែលជិតផុតពូជបំផុត រួមទាំងបក្សីជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស នៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តព្រះវិហារ។

ដោយឡែកនៅខេត្ដកំពង់ធំ ប្រតិភូនឹងសិក្សា ស្វែងយល់អំពីគម្រោងអភិរក្សសត្វខ្សឹប និងពិភាក្សារកវិធីសាស្ត្រថាតើ ការងារកសិកម្ម និងការងារអភិរក្ស អាចអនុវត្តន៍រួមគ្នាបានយ៉ាងដូចម្តេច។ សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តន៍រួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ រៀបចំឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០ ដោយមានការគាំទ្រ និងសម្របសម្រួលដោយក្រសួងបរិស្ថានមន្ទីរបរិស្ថានខេត្តព្រះវិហារ  សហការជាមួយគម្រោងUSAID ព្រៃឡង់បៃតង និងអង្គការ WCS ប្រចាំនៅកម្ពុជា រួមជាមួយអ្នកពាក់ព័ន្ធ។

នៅក្នុងពេលស្នាក់នៅខេត្តព្រះវិហារ ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មាន និងចូលរួមចូលរួមក្នុងពិធីចុះហត្ថលេខាលើការផ្តល់ជំនួយបន្ថែម ដោយ គម្រោងUSAID ព្រៃឡង់បៃតង ដល់អង្គការសន្សំម្លប់ព្រៃ (SMP) ដែលជាអង្គការកសិកម្មក្នុងស្រុកមួយធ្វើការងារផ្នែក ការពារបរិស្ថាន និងសត្វព្រៃតាមរយៈការជំរុញវិស័យកសិកម្ម បែបជួយការពារ សត្វព្រៃ នៅក្នុង សហគមន៍ ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner