សភាវៀតណាមអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុប ដែលនឹងស្តាសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

វៀតណាម៖ សភាវៀតណាម កាលពីម្សិលមិញ បានផ្តល់បច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងអឺរ៉ុប ហៅកាត់ថា EVFTA និងកិច្ចព្រមព្រៀងការពារវិនិយោគអឺរ៉ុប-វៀតណាមហៅកាត់ថា EVIPA ជាការត្រួសត្រាយផ្លូវសម្រាប់ការចូលជាធរមានផ្លូវការ នូវកិច្ចព្រមព្រៀងនេះ នៅក្នុងខែកក្តដា និងខែសីហា ឆ្នាំ២០២០ខាងមុខនេះ។

កិច្ចព្រមព្រៀង EVFTA ត្រូវបានអនុម័តដោយសម្លេងគាំទ្រក្នុងសភាជាង៩៤ភាគរយ ហើយកិច្ចព្រមព្រៀង EVIPA ត្រូវបានអនុម័តដោយសម្លេងគាំទ្រជាង៩៥ភាគរយ ក្នុងសម័យប្រជុំ កាលពីថ្ងៃទី៨ មិថុនា។

ការផ្តល់សច្ចាប័ននេះត្រូវបានអ្នកវិភាគសង្ឃឹមថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះនឹងបង្កើនឧស្សាហកម្មវៀតណាមយ៉ាងច្រើន ខណៈដែលវៀតណាមសង្ឃឹមថា នឹងស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ នៅពេលចូលជាធរមានផ្លូវការ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner