កូវីដ១៩៖ ហ្វីលីពីនបន្តបិទទ្វារសាលា ទាល់តែមានវ៉ាក់សាំង ទើបបើកវិញ

អត្ថបទដោយ៖
Kien Sereyvuth

ហ្វីលីពីន៖ កុមារហ្វីលីពីនរាប់សិបលាននាក់ក្នុងប្រទេសហ្វីលីពីននឹងមិនអនុញ្ញាតឲ្យចូលរៀនសាលានៅឡើយទេ ពោលទាល់តែមានការប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩សិន ហើយរាល់ការបង្រៀនត្រូវធ្វើតាមទូរទស្សន៍។

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ បាននិយាយកាលពីខែមុនថា បើទោះបីជាសិស្សានុសិស្សមិនអាចរៀនបញ្ចប់ថ្នាក់ក៏ដោយ ពួកគេចាំបាច់ត្រូវតែនៅក្រៅសាលា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បណ្តាប្រទេសដូចជាបារាំង និងកូរ៉េខាងត្បូងបានបើកដំណើរការឡើងវិញនូវសាលារៀន ខណៈដែលពួកគេអាចគ្រប់គ្រងស្ថានភាពបាន ប៉ុន្តែហ្វីលីពីនមើលឃើញថា មានហានិភ័យខ្ពស់ណាស់។

រដ្ឋមន្ត្រីក្រសួងអប់រំហ្វីលីពីន Leonor Briones បានប្រកាសកាលពីម្សិលមិញថា «ពួកយើងនឹងធ្វើតាមការណែនាំរបស់ប្រធានាធិបតី ក្នុងការពន្យាពេលការបើកសាលារៀន រហូតទាល់តែវ៉ាក់សាំងដំណើរកា»។ រដ្ឋមន្ត្រីអប់រំបន្តថា តាមគម្រោងពីមុន ថ្នាក់រៀននៅតាមសាលាគ្រោងនឹងបន្តបើកទ្វារ នៅចុងខែសីហា ហើយគ្រូបង្រៀនប្រើវិធីសាស្ត្របង្រៀនពីចម្ងាយ តាមរយៈអ៊ីនធឺណេត ឬ ទូរទស្សន៍៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner