លោក បូរីស ចនសុន ថ្លែងថា ការតវ៉ាប្រឆាំងនឹងការរើងអើងពូជសាសន៍ក្នុងចក្រភពអង់គ្លេស កំពុងត្រូវបង្វែរទៅជាអំពើហិង្សា

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា ការតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ក្នុងចក្រភពអង់គ្លេស កំពុងត្រូវបានបង្វែរទៅជាអំពើហិង្សា និងចោរកម្ម ហើយលោកព្រមានថា នឹងចាប់ខ្លួនជនដែល ទទួលខុសត្រូវពាក់ព័ន្ធនឹងរឿងនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។

ការព្រមានបែបនេះរបស់លោក ចនសុន ធ្វើឡើងក្រោយប៉ូលិស១៤នាក់បានទទួលរងរបួសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងនោះមាន០២នាក់របួសធ្ងន់ នៅពេលក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្បែរវិមាននាយករដ្ឋមន្រ្តី ។

សូមជម្រាបថា មនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ាតាមដងផ្លូវជាច្រើនក្នុងទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដែលនេះជាការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំថ្ងៃទី២ ដើម្បីសម្តែងការថ្កោលទោសភាពសាហាវព្រៃផ្សៃរបស់អតីតប៉ូលិសអាម៉េរិក បន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ ក្នុងទីក្រុងមីននាផូលីស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner