លោកឧត្តមសេនីយ៍ ស្នងការខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា និងដាក់ចេញទិសដៅអនុវត្តបន្ត

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២០ និងដាក់ចេញទិសដៅអនុវត្តបន្ត។

បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបប្រចាំខែឧសភា ដោយលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរង និងជាប្រធានសេនាធិការរួចមក លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានអនុញ្ញាតិឲ្យអស់លោក-លោកស្រីស្នងការរង និងអស់លោកដែលជានាយការិយាល័យជំនាញ ឡើងមានមតិជុំវិញបញ្ហាប្រឈម ដែលកើតមានពេលបំពេញការងារភារកិច្ចនាពេលកន្លងមក។

ជាមួយគ្នានោះដែរលោកឧត្ដមសេនីយ៍ស្នងការក៏បានណែនាំដល់អស់លោកជានាយ-នាយរង និងមន្ត្រីនគរបាល ត្រូវលើកឡើងបញ្ហាប្រឈម ក៏ដូចជាកង្វល់នៅក្នុងចិត្តរាយការណ៍ជូនគណៈស្នងការ ហាមដាច់ខាតយករឿងផ្ទៃក្នុងរបស់អង្គភាពដើរនិយាយតាមក្រោមដើមឈើ ឬតុការហ្វេ។

ទន្ទឹមគ្នានោះទៀតសោតលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានណែនាំដល់លោកនាយការិយាល័យជំនាញ ពិសេសការិយាល័យបុគ្គលិក ត្រូវយកចិត្តទុកដាក់ធ្វើសំណើសុំឡើងស័ក្តិ តួនាទី ឬមេដាយជូនមន្ត្រីនគរបាលណា ដែលមានសមត្ថិភាព និងស្នាដៃក្នុងការបំពេញភារកិច្ច ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការកោតសសើរដល់អស់លោក-លោកស្រីស្នងការរង និងនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក ដែលបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះបំពេញការងារតាមតួនាទី ទទួលបានជោគជ័យនាពេលកន្លងមកគួរជាទីមោទនៈ។ លើសពីនោះទៀតអស់លោកក៏ត្រូវខិតខំ ដឹកនាំមន្ត្រីក្រោមឱវាទចុះបំពេញការងារឲ្យកាន់ដែលល្អប្រសើទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner