លោក ឌី រ័ត្នខេមរុណ ចុះផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣១៥គ្រួសារ ជាមួយអង្គការ កំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) មកពីភូមិចំនួន ០៨ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២០ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ៣១៥ គ្រួសារ របស់អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ស្ថនៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ស្រី ជេស៊ីកាន នរោត្តម នាយិកា អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ក៏បានលើកឡើងពីការបង្កើតអង្គការ ដែរលោកស្រី ជាអ្នកបន្តវេណពីម្តាយលោកស្រី ហើយអង្គការ (GCT) បានបង្កើតឡើង ក្នុងឆ្នាំ២០០៩ ប៉ុន្តែបានចាប់ផ្តើមក្នុងឆ្នាំ ២០១៥ ទើបតែមានរយៈពេល ៥ឆ្នាំ ប៉ុណ្ណោះ គោលបំណងរបស់អង្គការរបស់លោកស្រី  គឺបំរើផ្នែកមនុស្សធម៌ គិតគូរ ពីស្ថានភាព ជីវភាពលំបាករបស់ប្រជាពលរដ្ឋ និង បង្ហាត់បង្រៀនវគ្គអប់រំ និងស្វែងរកការងារជូនប្រជាពលរដ្ឋថែមទៀតផង ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង  ខណ្ឌមានជ័យ ក៏បានសំដែងនូវការកោតសរសើរចំពោះការចូលរួមចំណែកនូវអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះក្នុងកំឡុងពេលជំងឺ កូវីដ-១៩ របស់អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ជាមួយនឹង រដ្ឋបាលខណ្ឌមានជ័យ ។ ក្នុងន័យនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សំណូមពរអោយ អង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) បន្តជាដៃគូ សកម្មភាពភាពផ្នែកមនុស្សធម៌ ជាមួយនឹង រដ្ឋបាលខណ្ឌមានជ័យ ជាបន្តបន្ទាប់ទៅដល់បណ្តាសង្កាត់ទាំង ៦ ទៀតផងដែរ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ក៏បានផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋទាំងអស់ បន្តទប់ស្កាត់បង្ការការពារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវការរីករាលដាលជម្ងឺ កូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ៖

– ត្រូវគិតគូពីសុខភាព ហើយបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ ។

– ក្នុងករណីបើមានអារៈដូចជាក្អក ក្តៅខ្លួន ផ្តាស់សាយ គ្រុនត្តៅ ពិបាកដកដង្ហើម សូមទៅជួបគ្រូពេទ្យជំនាញដែលនៅជិតលោកអ្នកបំផុតរួចប្រាប់ព័ត៌មានអំពីប្រវត្តិនៃការធ្វើដំណើ និងប្រភេទរោគសញ្ញាដល់គ្រូពេទ្យ ឬ ទំនាក់ទំនងទៅលេខ ១១៥ ។

– ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត  ឬទឹកអាល់កុលលាងដៃ  ឬអាល់កុលហ្សែល ។

– ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ  ឬក្រដាសអនាម័យ  រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។

– ត្រូវជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ  ។
– ត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
– ត្រូវស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
– ត្រូវរស់នៅដោយគម្លាតសង្គម ។

អំណោយដែលទទួលបានពីអង្គការកំណើតបំផ្លាស់បំប្រែសហគមន៍ (GCT) ក្នុងមួយគ្រួសារៗ អង្ករ ២០ គីឡូក្រាម ចំនួន ៣១៥ គ្រួសារផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner