សមត្ថកិច្ចខណ្ឌសែនសុខដេញចាប់មុខសញ្ញា២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនផ្អើលខណ្ឌដូនពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ ដេញចាប់ឃាតខ្លួនបានមុខសញ្ញា២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កាលពីរវេលាម៉ោង១ និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ១៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច កម្លាំងអន្តរាគមន៍ល្បាតឃើញមុខសញ្ញា២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅត្រង់ចំនុចបឹងឈូក មុននឹងធ្វើការឃាតខ្លួន ដោយជនសង្ស័យបានតដៃជាមួយសមត្ថកិច្ច ហើយជិះម៉ូតូរត់គេចខ្លួនតាំងពីបឹងឈូក ជនសង្ស័យបានបោះចោលវត្ថុតាំងនៅតាមផ្លូវ សមត្ថកិច្ចដេញតាមចាប់ករកិតពីរក្រោយរហូតមកដល់ចំនុចផ្លូវ១៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រួចជនសង្ស័យបានមកបុកជាមួយម៉ូតូ១គ្រឿងម៉ាក Zoomer-X ពាក់ស្លាក់លេខ ភ្នំពេញ 1GW-8281 ចំពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូរងគ្រោះរងរបួសស្រាល់ ហើយក៏បានចាប់ឃាតខ្លួនជនសង្ស័យជាប់ទាំង២នាក់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋទាំងយប់អាធ្រាត្រតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner