បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តដឹកដីពីក្រោយរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមកដល់ត្រង់ចំណុចស្តុបសេះមាស មិនបានបន្ថយល្បឿនក៏ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកគូទរថយន្តដឹកដីពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះ កេីតឡេីងកាលពីរវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំនុចស្តុបសេះមាស នៅតាមបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវ៣០ម៉ែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FW-1529 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីង តាមបណ្តោយផ្លូវវេងស្រេង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី មិនបានបន្ថយល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីរក្រោយគូទរថយន្តដឹកដី១គ្រឿងម៉ាក ISUZU ពាក់ស្លាកលេខ ស្វាយរៀង 3A-0232 ពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីភ្លាមៗ។  ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯម្ចាស់តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាកទងតៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ ដោយ៖ ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner