ថៃរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៨នាក់ថ្មីទៀត ដែលសុទ្ធតែជាអ្នកទើបមកពីក្រៅប្រទេស
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ ប្រទេសថៃ នៅថ្ងៃអាទិត្យម្សិលមិញ រកឃើញអ្នកឆ្លងនៃជំងឺ COVID-19 ចំនួន០៨នាក់ថ្មីបន្ថែមទៀត ហើយមិនមានករណីស្លាប់ថ្មីទេ នេះបើតាមសារព័ត៌ មាន CNA នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ។
ករណីឆ្លងថ្មីៗទាំងនោះសុទ្ធតែជាប្រជាពលរដ្ឋថៃ ដែលទើបធ្វើដំណើរមកពីក្រៅប្រទេស ក្នុងនោះ៥នាក់មកពីអេមីរ៉ាត់អារ៉ាប់រួម ២នាក់មកពីគុយវ៉ែត និងម្នាក់មកពីឥណ្ឌា ហើយពួកគេបានស្ថិតក្រោមការដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ថៃ លោក Panprapa Yongtrakul ។
សូមបញ្ជាក់ថា ថៃស្ថិតនៅលំដាប់ទី៨១ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដែលគិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ថៃមានអ្នកឆ្លងសរុប៣ពាន់១១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៩៧២នាក់ ៕