ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ មួយករណីថ្មី ជាករណីនាំចូល គឺបុរសជនជាតិខ្មែរបារាំងអាយុ ៣០ឆ្នាំ

អត្ថបទដោយ៖
ហេង វណ្ណា

នៅថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបកេីនដល់១២៦នាក់   ដូច្នេះចំនួនសំរាកនៅពេទ្យកេីន៣នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៣ នាក់ និងស្លាប់គ្មាន ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ មួយករណីថ្មី  ជាករណីនាំចូល គឺបុរសជនជាតិខ្មែរបារាំងអាយុ ៣០ឆ្នាំ ដែលធ្វើដំណើរមកពីប្រទេសបារាំងតាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ ហើយមកដល់កម្ពុជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលបុរសរូបនេះស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner