រយៈពេល3ឆ្នាំ Tesla បង្កើនតម្លៃខ្លួនពី 60 ពាន់លានដុល្លារមកជិតដល់ 600 ពាន់លានដុល្លារ

បរទេស ៖ ប្រើពេលត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុដ៏អាក្រក់នៃក្រុមហ៊ុនដែលមានផលិតផលចម្លែកខុសពីគេគឺរថយន្តដើរដោយថាមពលអគ្គិសនីបានធ្វើឲ្យ Telsa ដែលធ្លាប់មានតម្លៃត្រឹមតែ 60 ពាន់លានដុល្លារកាលពីឆ្នាំ2017 ពេលនេះមានតម្លៃរហូតទៅដល់ជិត 600ពាន់លានដុល្លារ។

លោក Elon Musk បានធ្វើការរំលឹកឡើងវិញបន្តិចគ្រាមួយកាលពីឆ្នាំនោះក្នុងពេលដែល Tesla បានបាត់បង់អ្វីៗស្ទើរតែគ្រប់យ៉ាង ហើយក៏បានប្រកាសចង់លក់ក្រុមហ៊ុនទាំងអស់ទៅឲ្យក្រុមហ៊ុនយក្ស Apple ទៀតផង។ លោក Musk បាននិយាយថា ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Apple គឺលោក Tim Cook នៅឆ្នាំនោះបានធ្វើការបដិសេធមិនព្រមចាយលុយ 60 ពាន់លានដុល្លារដើម្បីទិញយក Tesla ឡើយ។

រូបភាព ៖ លោក Elon Musk គណៈគ្រប់គ្រងកំពូលរបស់ Tesla

ផែនការសម្រាប់លក់គឺបានត្រៀមរួចទៅហើយនៅលើតុដើម្បីជួបជាមួយនឹងលោក Tim Cook ប៉ុន្តែបែរជាត្រូវបានគាត់បដិសេធមិនព្រមសូម្បីតែជួបពិភាក្សាគ្នាក្នុងពេលដែល Tesla កំពុងជួបបញ្ហាហិរញ្ញវត្ថុដ៏អាក្រក់ដែលលោកបានហៅវាថា Darkest Day ដើម្បីដំណើរការផលិតកម្មម៉ូដែល Model 3 របស់ខ្លួន។

មកដល់បច្ចុប្បន្ន Apple បែរជាត្រូវបានព័ត៌មានចុះផ្សាយថាកំពុងសម្ងំធ្វើការងារនៅលើគម្រោងផលិតរថយន្តអគ្គិសនីបើកបរស្វ័យប្រវត្តិរបស់ខ្លួនទៅវិញដោយមានទាំងការប្រមូលយកបុគ្គលិកជាន់ខ្ពស់របស់ Telsa ជាច្រើននាក់ផងមកធ្វើការជាមួយគ្នាធ្វើយ៉ាងណាឲ្យ Apple អាចហក់ចូលទីផ្សាររថយន្តនេះបាននៅក្នុងឆ្នាំ2024៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner