សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបជនជាតិចិន ដែលយកខុនដូ សោភា នៃខណ្ឌបឹងកេងកង ធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាប បានចុះបង្ក្រាប និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ខណៈជននេះ បានយកខុនដូ សោភា ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀន ។

បើតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានបង្ហាញថា មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធជាច្រើន ដឹកនាំដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបន្ទប់លេខB២០១ ជាន់ទី២ ក្នុងអគារខុនដូរ «សោភា» និង ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ី យីរី (HE YIRI) ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ព្រមទាំងវត្ថុតាងបទល្មើសជាច្រើនផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃក្រសួងមហាផៃ្ទ ដើម្បីគ្រប់គ្រង និងចាត់ការបន្តតាមនីតិវិធី រីឯវត្ថុតាងមួយចំនួន ត្រូវបានរក្សាទុក នៅក្នុងបន្ទប់ខាងលើ ដោយបិទឃ្លុំបេ ជាបណ្តោះអាសន្ន ៕ដោយ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner