ក្រុមហ៊ុន The Korean Chamber in Cambodia បានប្រគល់ សម្ភារសម្រាប់ប្រើប្រាស់ការពារមេរោគសម្រាប់បង្ការជំងឺកូវីដ-១៩ ដល់ អគ្គនាយកដ្ឋានកីឡា
ក្រុមហ៊ុន The Korean Chamber in Cambodia បាននាំយក សម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ការពារមេរោគសម្រាប់បង្ការជំងឺកូវីដ-១៩ ប្រគល់ជូនដល់ អគ្គនាយកដ្ឋានកីឡា នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។
សម្ភារប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ និងបង្កាការរីក រាលដាលនៃជំងឺកូវីដ-១៩ ប្រគល់ជូនដល់អគ្គនាយកដ្ឋានកីឡានេះគិតជាថវិកា មានចំនួន ៧០០០ដុល្លាអាម៉េរិក រួមមាន៖
១.អាល់កុលចំនួន១២០ប៊ីដុង ស្មើនឹងចំនួន ៣៦០០លីត្រ
២.ដប់សម្រាប់ដាក់អាកុល ចំនួន ៥០ដប
៣.ម៉ាស់ការពារ ចំនួន ១០០០ម៉ាស់
៤.ស្រោមដៃការពារ ចំនួន ១០០ប្រអប់។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានសម្តែងការសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន The Korean Chamber in Cambodia ដែលបាន ចំណាយថវិកាក្នុងការរួមចំណែកគាំទ្រដក់ការទប់ស្កាត់ការរីក រាល ដាលនៃជំងឺកូវីដ-១៩ ដល់វិស័យកីឡា ហើយចំពោះសម្ភារដែលទទួលបានទាំងអស់ អគ្គនាយកដ្ឋានកីឡា នឹងផ្តល់ជូនអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា និងសហព័ន្ធកីឡាជាតិដែលកំពុងចាប់ផ្តើមហ្វឹកហ្វឺន ដើម្បីយកទៅប្រើប្រាស់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ៕ធ.ដ