អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៩លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៣ម៉ឺននាក់ និងជាសះស្បើយជាង៥៥លាន៦០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៩លាន៣ម៉ឺន១ពាន់៦៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៣ម៉ឺន៦ពាន់៥៨៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៥លាន៦០ម៉ឺន៧ពាន់១៧១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៨លាន៩១ម៉ឺន៥ពាន់៥១៣នាក់ ស្លាប់ចំនួន៣៣ម៉ឺន៤ពាន់១៧៤នាក់ និងជាសះស្បើយចំនួន១១លាន១០ម៉ឺន១ពាន់៤៣៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន១២ម៉ឺន៣ពាន់៥៤៤នាក់ ស្លាប់ចំនួន១៤ម៉ឺន៦ពាន់៧៧៨នាក់ និងជាសះស្បើយ៩លាន៦៩ម៉ឺន២ពាន់៦១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៣៦ម៉ឺន៦ពាន់៦៧៧នាក់ ស្លាប់១៨ម៉ឺន៩ពាន់២៦៤នាក់ និងជាសះស្បើយ៦លាន៦៩ម៉ឺន២ពាន់៦១នាក់ ៕