ថៃសម្រេចបិទខេត្តចំនួន០៤ ក្រោយករណីផ្ទុះ Covid-19 នៅខេត្ត សាមុត សាខន រីករាលដាលដល់២២ខេត្ត
ថៃ៖ ខេត្តចំនួនបួនរបស់ប្រទេសថៃ ដែលកំពុងប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺ Covid-19 រលកថ្មីត្រូវបានបិទជាផ្លូវការ ដើម្បីការពារកុំឲ្យមេរោគឆ្លងរាលដាល នេះបើតាមសារព័ត៌មាន The Nation នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។
ខេត្ត សាមុត សាខន បានបង្កើនវិធានការទប់ស្កាត់ដោយប្រកាសថា ខេត្តនេះជាតំបន់ដាក់នៅដាច់ដោយឡែកពីគេចាប់ពីថ្ងៃទី១៩ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំក្រោយនេះ ។ ទន្ទឹមគ្នា ខេត្ត សាមុត សុងក្រាម ក៏បានប្រកាសបិទកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី០៤ ខែមករាខាងមុខ ដែលជាហេតុធ្វើអោយមានការបិទកន្លែងសាធារណៈនានា និងការលុបចោលនូវពិធីអបអរឆ្លងឆ្នាំថ្មី ។
ជាមួយគ្នានេះ ខេត្ត សាមុត ប្រាកាន ក៏ត្រូវបានបិទផងដែរ ពោលគឺចាប់ពីថ្ងៃទី២៣ ខែធ្នូ ដល់ថ្ងៃទី៤ ខែមករា ដោយបិទកន្លែងសាធារណៈ និងលុបចោលរាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់ ចំនែកឯខេត្តឈៀងម៉ៃវិញ ក៏បានបិទស្រុកចំនួន០៣ផងដែរ គឺស្រុក Tha Ton, Malika និង Mae Ai ៕

