សង្ហិបុរី ម៉ាឡេស៊ី និងហុងកុងរកឃើញវីរុស Covid-19 ទម្រង់ថ្មី ភាគច្រើនជាករណីនាំចូល
ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃពុធនេះ បានរកឃើញវីរុស Covid-19 ទម្រង់ថ្មីនៅក្នុងប្រទេស បន្ទាប់ពីការយកសំណាកពីរដ្ឋ សាបា មកពិនិត្យ នេះបើតាមសារព័ត៌មាន The Straits Times នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
អគ្គនាយកនៃក្រសួងសុខាភិបាលម៉ាឡេស៊ី លោក តានស្រ៊ីនួរ អាប់ឌុលឡា បញ្ជាក់ថា វានៅមិនទាន់ច្បាស់នៅឡើយ ថាតើវាជាវីរុសកូរ៉ូណាប្លែងរូបឈ្មោះថាA701B ដែលជាវីរុសកូរ៉ូណាឆ្លងជាធម្មតាដែរឬអត់ តែវាស្រដៀងគ្នានឹងប្រភេទវីរុសដែលគេរកឃើញនៅអាហ្រិកខាងត្បូង អូស្ត្រាលី និងហូឡង់ ។ វីរុសកូរ៉ូណាតែងតែប្លែងរូប ហើយយើងក៏តែងតែតាមដានពិនិត្យ និងសិក្សាស្រាវជ្រាវការជាប់ទាក់ទងនៃវីរុសផ្សេងៗចំពោះប្រជាពលរដ្ឋ ។
ដោយឡែកវីរុសកូរ៉ូណាប្រភេទថ្មីមួយ ដែលកំពុងឆ្លងរាលដាលនៅអង់គ្លេស ក៏ទំនងជាបានចម្លងសិស្ស០២នាក់ ដែលវិលពីអង់គ្លេសមកហុងកុងវិញ នៅពេលទីក្រុងចិនមួយនេះ ធានារកបានវ៉ាក់សាំង Covid-19 ចំនួន២២.៥លានដូសសំរាប់ចាក់អោយប្រជាជនក្នុងក្រុងនេះ ។ បើតាមមន្ត្រីសុខាភិបាលហុងកុងនោះ សំណាកវីរុសដែលគេយកចេញពីសិស្សទាំង០២ គឺដូចគ្នានឹងប្រភេទវីរុសកូរ៉ូណាទម្រង់ថ្មី ដែលកំពុងចម្លងខ្លាំងនៅអង់គ្លេស តែគេត្រូវធ្វើការវិភាគបន្ថែមទៀត ៕

