នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ភ្នំពេញ៖ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ សមាជិកគណៈកម្មការជាតិកែទម្រង់ និងជាប្រធានក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផនថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានផ្តល់នូវថវិកា សម្រាប់សម្រួលទៅតាមតម្រូវការ របស់ក្រសួងការពារជាតិ ដើម្បីធានានូវសុខភាពដល់ ខ.ភ.ម ក្នុងការហ្វឹកហ្វឺនបង្កើនសមត្ថភាព សម្រាប់ការបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដីឲ្យបានគង់វង្ស។
ឯកឧត្តម ម៉ឹង សំផន បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រសួងការពារជាតិ បានអនុវត្តទទួលបានជោគជ័យ លើការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២០ ហើយកងទ័ពបានទទួលការយកចិត្តទុកដាក់គិតគូរខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាលលើជីភាពរស់នៅប្រចាំថ្ងៃ និងការកសាងអង្គភាព ជំរុំជំរកស្នាក់ ។
