ពិសខ្យាដំរីមានតម្លៃដល់ទៅ ៣៩លានដុល្លារក្នុងមួយធុង (ចំណុះជិត ៤លីត្រ)

អត្ថបទដោយ៖
AMS OneMinute

ខ្យាដំរីឈ្មោះ “Deathstalker” គឺជាសត្វមានពិសដ៏សាហាវ តែពិសរបស់វាមានតម្លៃដល់ទៅ ១៣០ដុល្លារ ក្នុង១តំណក់ ដែលមានទំហំតូចជាងគ្រាប់ស្ករទៅទៀត។ គេត្រូវប្រើឧបករណ៍ជំនួយដើម្បីចម្រាញ់យកពិសរបស់វា។ ខ្យាដំរីមួយក្បាលអាចចម្រាញ់បានតែ ២មីលីលីត្រប៉ុណ្ណោះ។

ពិសខ្យាដំរីនេះ មានម៉ូលេគុលសំខាន់ៗដែលបម្រើដល់វិស័យសុខាភិបាល។ ម៉ូលេគុល Chlorotoxin ជួយកំណត់ទីតាំងនៃដុំសាច់មហារីកក្នុងខួរក្បាល និងឆ្អឹងខ្នង។ ម៉ូលេគុល Scorpine ជួយកម្ចាត់វីរុសជម្ងឺគ្រុនចាញ់ និង Kaliotoxin អាចការពារជម្ងឺពុកឆ្អឹង។

ប្រភព៖ Business Insider

ads banner