ប្រជាពលរដ្ឋជិត៥០០គ្រួសារ នៅស្រុកពាមជរ ខេត្តព្រៃវែង បានទទួលអំណោយជារបស់សម្ដេចក្រឡាហោម ស ខេង
ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ពេជ្រ ជីវ័ន អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤៨០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកពាមជរ។
លោក ជា សុមេធី បាននាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះ ជាពិសេសគ្រួសារក្រីក្រមានជីវភាពបំបាក់ ក្នុងបរិបទនៃជំងឺកូវីដ-១៩។ បានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកជានិច្ច និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះទេ។
អំណោយរបស់សម្ដេចក្រឡាហោម ស ខេង ដែលត្រូវបានចែកជូនដល់ប្រជាពលរដ្ឋនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកា១ម៉ឺនរៀល៕
