នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗសហរដ្ឋអាម៉េរិកសន្យាបរិច្ចាគរាប់លានដុល្លារដល់អង្គការនានា ដើម្បីប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាម៉េរិក មានដូចជា Twitter Facebook និង Apple បានប្រកាសពីការបរិច្ចាគប្រាក់រាប់លានដុល្លារដល់ក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍នៅទូទាំងសហរដ្ឋអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។
ប្រកាសបរិច្ចាគប្រាក់រាប់លានដុល្លារខាងលើ ធ្វើឡើងក្នុងគ្រាដែលសហរដ្ឋអាមេរិកកំពុងជាប់ផុងក្នុងភាពចលាចល អំពើហិង្សា ការបំផ្លិចបំផ្លាញ លួច និងប្លន់ហាងទំនិញនៅក្នុងបាតុកម្មតវ៉ាទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ ។
ហេតុការណ៍ទាំងអស់ខាងលើ បានផ្ទុះឡើងចាប់តាំងពីបុរសស្បែកខ្មៅឈ្មោះចច ហ្វ្លយដ៍ ត្រូវបានប៉ូលិសស្បែកសម្នាក់ក្នុងទីក្រុង មីននាផូលីស យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ២០ដុល្លារ ៕ធ.ដ