ក្រុមសម្ព័ន្ធមិត្តអង្គការ NATO ត្រៀមដឹកនាំធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំនៅដែនសមុទ្របាល់ទិក ដោយមានកងនាវាមកពី១៩ប្រទេសចូលរួម
អាល្លឺម៉ង់៖ កងនាវាមកពី១៩ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អង្គការ NATO កំពុងត្រៀមរៀបចំធ្វើសមយុទ្ធមួយឈ្មោះថា BALTOPS ប្រចាំឆ្នាំរបស់ខ្លួននៅដែនសមុទ្របាល់ទិក ដែលនេះជាសមយុទ្ធដ៏ធំនៅឯនាយឆ្នេរសមុទ្ររុស្ស៊ី នេះបើតាមគេហទំព័រ Defense News នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។
ឧត្តមនាវីរងអាមេរិក លោកស្រី លីសា ហ្វ្រង់ឆេទី ដែលជាមេបញ្ជាការនៃកងនាវានិងកងកម្លាំងគាំទ្រអង្គការ NATO បានបញ្ជាក់ថា សមុទ្រ BALTOPS ផ្តល់ឱកាសសម្រាប់អង្គការ NATO និងបណ្តាប្រទេសជាដៃគូ ដើម្បីធ្វើប្រតិបត្តិការជាមួយគ្នា ចែករំលែកការអនុវត្តល្អៗ សំដៅធ្វើឱ្យប្រតិបត្តិការពិភពលោកកាន់តែល្អប្រសើរឡើង ។
សូមជម្រាបថា សមយុទ្ធទ្រង់ទ្រាយ់ធំខាងលើនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ ខែមិថុនាដល់ថ្ងៃទី ១៦ ខែមិថុនាខាងមុខ និងមានការចូលរួមពី២៩កងអង្គភាពនាវា យន្តហោះចំនួន២៩គ្រឿង និងទាហានចំនួន៣ពាន់នាក់មកពីប្រទេសចំនួន១៧ របស់អង្គការ NATO និងប្រទេសជាដៃគូចំនួន០២ នេះបើតាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកអាមេរិក អឺរ៉ុប-អាហ្វ្រិក ៕ធ.ដ