តុលាការឃុំខ្លួនខ្មាន់កាំភ្លើង និងម្ចាស់កាំភ្លើង ដែលបាញ់ សម្លាប់ម្ចាស់បំណុល ដាក់ពន្ធនាគារ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោក កី ម៉ានេរ៉ា ចៅ ក្រមស៉ើបសួរសាលាដំបូងរាជធានី ភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនខ្មាន់កាំភ្លើង និងបក្ខពួកម្នាក់ទៀត ដែលបាញ់សម្លាប់ជនរងគ្រោះ ករណីជំពាក់លុយជនរងគ្រោះ ប្រមាណ៣០ម៉ឺនដុល្លារ យកទៅដាក់ពន្ធនាគារព្រៃស ។

ការសម្រេចឃុំខ្លួនជនត្រូវចោទទាំងពីរនាក់នេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក ឡុង ជាប បានចោទពួកគេ ពីបទឃាតកម្មដោយគិតទុកជាមុន កាន់កាប់អាវុធចុសច្បាប់ និងបទចោទមួយទៀត គឺសមគំនិត តាមបញ្ញត្តិមាត្រា ២០០ មាត្រា៤៩០ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវ និងឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីពួកគេសមគំនិតគ្នា បាញ់សម្លាប់ជនរងគ្រោះកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានសារភាពថា ពួកគេសុទ្ធតែជាកូនបំណុលរបស់ជនរងគ្រោះ ក្នុងទំហំទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័ យទី១ ឈ្មោះ សុខ ហេងសំបូរ (ជនដៃដល់) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ម្ចាស់ការ៉ាស់សាំង សំបូរ គន្ធា ស្ថិតនៅភូមិស្រែញ៉រ សង្កាត់ពងទឹក ខណ្ឌដ ង្កោ រាជធានីភ្នំពេញ និងទី២ ឈ្មោះ ផេង ស៊ីថុល (ម្ចាស់កាំភ្លើង) ភេទ ប្រុស អាយុ ៤០ឆ្នាំ មុខរបរយោធា មានទំនៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤៥ឆ្នាំ អាជីវករ រស់នៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ ដោយ ៖ បញ្ញា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner