បើករថយន្តមេឃកំពុងធ្លាក់ភ្លៀងរអិលធ្លាក់ផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកPAJERO មួយគ្រឿងខណៈមេឃកំពុងភ្លៀងបណ្ដាលឲ្យរអិលធ្លាក់ផ្លូវរងការខូចខាតយ៉ាងដំណំតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៥០ នាទីយប់ថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២០ ស្ថិតកនៅតាមបណ្តោយផ្លូវ ២១៧ ជិតនឹងរវង់មូលគួរស្រូវ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកPAJERO គ្រឿងពណ៌ទឹកប្រាក់លាយទឹកបុឹច ពាក់ស្លាកលេខ ប មានជ័យ2A-2889ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីត្បូងទៅជើងខណៈកំពុងភ្លៀងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូចមកខាងស្តាំរអិលធ្លាក់ផ្លូវរងការខូចខាតយ៉ាងដំណំ សំណាងល្អតែកុងមិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner