រថយន្តកុងតឺន័របុកគូទរថយន្ត lexus 330 ខ្ទេចមួយកំណាត់ក្រោយ

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តlexus rx330 ខូចខាតមួយកំណាត់ក្រោយយ៉ាងដំណំ តែល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៤០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តlexusrx330 មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AP-5052ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនខណៈមានរថយន្ត និងម៉ូតូបើកឆ្លងផ្លូវនៅខាងមុខ ខណៈនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងពណ៌ក្រហមម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខព្រះសីហនុ3A-1665ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូទរថយន្ត lexus ពេញទំហឹងបណ្ដាលឲ្យខូចខាតផ្នែកមួយកំណាត់ក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយធ្វើការទៅតាមជំនាញដោយភាគីទាំងសងខាងសូមធ្វើការសម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner