អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៤ម៉ឺននាក់ និងជាសះស្បើយជាង៥៦លាន១២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៩លាន៧២ម៉ឺន៩ពាន់១២១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៤ម៉ឺន៩ពាន់៣៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៦លាន១២ម៉ឺន៥ពាន់៧៥៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៩លាន១១ម៉ឺន១ពាន់៣២៦នាក់ ស្លាប់ចំនួន៣៣ម៉ឺន៧ពាន់៦៦នាក់ និងជាសះស្បើយចំនួន១១លាន២១ម៉ឺន៩ពាន់១២៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន១៤ម៉ឺន៧ពាន់៤៦៨នាក់ ស្លាប់ចំនួន១៤ម៉ឺន៧ពាន់១២៨នាក់ និងជាសះស្បើយ៩លាន៧១ម៉ឺន៧ពាន់១៩៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៤២ម៉ឺន៥ពាន់៥៩៣នាក់ ស្លាប់១៩ម៉ឺន៣២នាក់ និងជាសះស្បើយ៦លាន៤៤ម៉ឺន៨ពាន់៧៤០នាក់ ៕