​កម្មវិធី​ផ្ញើ​សារ​ដ៏​ល្បី​របស់​រុស្ស៊ី ​Telegram​ ​នឹង​ចាប់ផ្តើម​តម្រូវ​អោយ​មានការ​បង់ថ្លៃ​សេវាកម្ម​នៅ​ឆ្នាំ​២​០​២​១

រុស្ស៊ី​៖​ ​ស្ថាបនិក​ ​Telegram​ ​ដែល​ជា​ជនជាតិ​រុស្ស៊ី ​លោក​ ​P​a​v​e​l​ ​D​uro​v​ ​បញ្ជាក់​ថា​ ​កម្មវិធី​ផ្ញើ​សារ​ដ៏​ល្បី​នេះ​ ​នឹង​ចាប់ផ្តើម​អោយ​មានការ​បង់​ប្រាក់​ថ្លៃ​សេវាកម្ម​នៅ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ខណៈ​ក្រុមហ៊ុន​កំពុង​មានការ​រីក​ចម្រើន​ ​ដែល​ត្រូវការ​ការ​ចំណាយ​យ៉ាងហោចណាស់​ពីរបី​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​យប់​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ទន្ទឹមគ្នា​ ​ស្ថាបនិក​ ​Telegram​ ​មាន​វ័យ​៣​៦​ឆ្នាំ​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ​លោក​មិន​មាន​គម្រោង​ក្នុង​កា​រលក់​ក្រុមហ៊ុន​នោះ​ទេ​ ​ដូច្នេះ​ចាំបាច់​ត្រូវ​រក​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​រក​ថវិកា​ ​ប៉ុន្តែ​ក៏​នឹង​មានមុខ​ងារ​ចំនួន​០​៣​ ​ដែល​នៅតែ​បន្ត​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ ​។​

លោក​បាន​សង្កត់ធ្ងន់​ថា​ ​Telegram​ ​នឹង​ចាប់ផ្តើម​បង្កើត​ប្រាក់ចំណូល​ ​ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​ ​ហើយ​ថា​ ​យើង​នឹង​ចាប់ផ្តើម​ដំណើរការ​មុខងារ​ថ្មីៗ​រាប់មិនអស់​ ​ហើយនឹង​ស្វាគមន៍​អ្នកប្រើប្រាស់​ថ្មី​រាប់ពាន់​លាន​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner