​ការសិក្សាស្រាវជ្រាវ​ថ្មី​មួយ​បញ្ជាក់​ថា​ ​ការ​ចម្លង​របស់​វី​រុ​ស Covid-19 ទម្រង់ថ្មី ​នឹងធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​កាន់តែ​ច្រើន

​បរទេស​៖​ ​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ​វី​រុ​ស​កូរ៉ូ​ណា​ក្លាយ​ពូជ​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ចក្រភពអង់គ្លេស​ហាក់ដូចជា​មានការ​ឆ្លង​កាន់តែ​ច្រើន​ហើយ​ទំនងជា​នឹង​នាំឲ្យ​អត្រា​នៃ​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​និង​ការ​ស្លាប់​កាន់តែ​ខ្ពស់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Bloom​berg​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

វី​រុ​ស​ទម្រង់​ថ្មី​នេះ​ ​អាច​ចម្លង​ច្រើនជាង​វី​រុ​ស​ប្រភេទ​ដទៃទៀត​រហូតដល់​ទៅ​៥​៦​ភាគរយ​ឯណោះ​ ​។​ ​បើ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​មិន​មាន​ភស្តុតាង​ច្បាស់លាស់​បញ្ជាក់​ថា​ ​វា​បណ្តាល​អោយ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ​ឬ​ស្រាល​នោះ​ទេ​ ​នេះ​បើ​តាម​ការសិក្សា​ដោយ​មជ្ឈ​ ​មណ្ឌល​គំរូ​គ​ណិ​ត​វិទ្យា​ ​នៃ​ជំងឺឆ្លង​នៅ​សាលា​អនាម័យ​ ​និង​វេជ្ជសាស្ត្រ​ត្រូពិក​ទីក្រុង​ឡុង​ដ៍ ​។​

បញ្ហា​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថា​ ​ការ​ធ្វើ​តេ​ស្ត​ ​ការ​ព្យាបាល​និង​វ៉ាក់សាំង​ដែល​ទើប​តែ​ចាប់ផ្តើម​ដំណើរការ​ ​ប្រហែលជា​មិន​មានប្រសិទ្ធិភាព​នោះ​ទេ​ ​ថ្វីបើ​អ្នកត្រួតពិនិត្យ​សុខភាព​អឺរ៉ុប​និយាយ​ថា​ ​វី​រុ​ស​នេះ​ប្រហែលជា​មិន​មាន​ភាព​ខុសប្លែក​ពី​វី​រុ​ស​ដែល​អា​ចចាក់​ដោយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r / B​ioN​T​e​c​h​ ​ក៏ដោយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner