យូនីសេហ្វ ៖ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកត្រៀម ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា

ភ្នំពេញ ៖ អង្គការយូនីសេហ្វ UNICEF បានប្រកាសថាខ្លួននឹងជួយជញ្ជូន និងផ្គត់ផ្គង់ផ្តល់វ៉ាក់សាំង
ប្រឆាំងនឹងជំងឺរាត្បាត Covid-19 ដល់ប្រទេសកម្ពុជាក្នុងឆ្នាំ2021 ជាមួយនឹងការបង្ហាញពីផែនការ
ដឹកជញ្ជូនវ៉ាក់សាំងការពារ Covid-19 ចំនួន850 តោនក្នុងមួយខែជំនួសឱ្យវ៉ាក់សាំងក្នុងប្រតិបត្តិការ
ដឹកនាំភស្តុភារ និងជាប្រវត្តិសាស្ត្រ។

អង្គការយូនីសេហ្វក្នុងភាពជាដៃគូជាមួយហ្គវី (Gavi) និងអង្គការសុខភាពពិភពលោកក៏កំពុងជួយ ប្រទេស
ដែលមានប្រាក់ចំណូលទាប និងមធ្យមដើម្បីត្រៀមទទួលវ៉ាក់សាំងការពារ Covid-19 ក្នុងឆ្នាំ 2021 ដែលក្នុង
នោះប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលយូនីសេហ្វ ផ្តល់ថ្នាំបង្ការដល់ក្រោមការដឹកនាំរបស់
រាជរដ្ឋាភិបាលកម្ពុជា និងក្នុងភាពជាដៃគូជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO)។

នៅប្រទេសកម្ពុជាយូនីសេហ្វកំពុងធ្វើការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីរៀបចំ
ប្រទេសសំរាប់ការចាក់វ៉ាក់សាំងនេះ។ ដៃគូកំពុងធ្វើការរួមគ្នាដើម្បីបង្កើតយុទ្ធសាស្រ្ត សម្រាប់ការដាក់ពង្រាយវាយ
តម្លៃការគ្រប់គ្រងវ៉ាក់សាំង និងសមត្ថភាពខ្សែសង្វាក់ត្រជាក់គាំទ្រដល់ការ ស្នើសុំជំនួយឧបករណ៍ខ្សែសង្វាក់
ត្រជាក់ពីហ្គាវី អភិវឌ្ឍផែនការសម្រាប់ការជំនួសឧបករណ៍ ខ្សែសង្វាក់ ត្រជាក់ប៉ាន់ប្រមាណចំណាយប្រតិបត្តិការ និងតំរូវការ និងរៀបចំទំនាក់ទំនង ការតស៊ូមតិនិងការ បង្កើត តម្រូវការ។

ការវាយតម្លៃជាសកលដែលធ្វើឡើងដោយ UNICEF បានពិនិត្យលើសមត្ថភាពដឹកជញ្ជូន តាមផ្លូវអាកាសក្នុង
សកលលោកទាំងមូល និងច្រកផ្លូវសម្រាប់ដឹកជញ្ជូន ដើម្បីស្វែងយល់ឲ្យកាន់តែ ច្បាស់អំពីបញ្ហាប្រឈមដែល
កើតមានក្នុងការដឹកជញ្ជូនថ្នាំបង្ការជំងឺកូវីដ-19 ក្នុងឆ្នាំ2021។

លោកស្រី Henrietta Fore នាយិកាប្រតិបត្តិអង្គការ UNICEF បាននិយាយថា«នេះគឺជាប្រតិបត្តិការដ៏ធំសម្បើម
ជាប្រវត្តិសាស្ត្រ។ នេះគឺជាកិច្ចការដែលមានទំហំធំហើយនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដែលមិនធ្លាប់មានពី
មុនមក។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកិច្ចការនេះ»។

ការវាយតម្លៃជាសកលរបស់អង្គការយូនីសេហ្វបានពិនិត្យមើលសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ពិភពលោកនូវថ្នាំវ៉ាក់សាំងការពារកូវីដ-19 ទៅកាន់ប្រទេសដែលមាន
ចំណូលទាប និងប្រទេសដែលមានចំណូលមធ្យមកម្រិតទាបចំនួន 92 ប្រទេស ក្នុងចំណោមប្រទេសទាំង190 ដែលចូលរួមនៅក្នុងកម្មវិធី COVAX ជាមួយនឹងការប៉ាន់ប្រមាណ ថវិកាចំណាយរហូតដល់ 70 លានដុល្លារអាមេរិក៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner