លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា រដ្ឋាភិបាលថៃនឹងធ្វើអោយបានល្អបំផុត ដើម្បីគ្រប់គ្រងស្ថានការណ៍ Covid-19 នាពេលបច្ចុប្បន្ននេះ
ថៃ៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ខ្លួនជឿជាក់ខ្ពស់ថា នឹងអាចគ្រប់គ្រងស្ថានការណ៍ COVID-19 នាពេលបច្ចុប្បន្ននេះបាន ដោយមិនចាំបាច់ចាត់វិធានការចាក់សោរប្រទេសឡើយ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្ញុំអាចធានាបានថា រដ្ឋាភិបាលនឹងធ្វើឲ្យបានល្អបំផុត… ក្រសួងសុខាភិបាលបញ្ជាក់ប្រាប់ខ្ញុំថា ស្ថានការណ៍បច្ចុប្បន្ន វានឹងអាចគ្រប់គ្រងបាន ប្រសិនបើមនុស្សគ្រប់គ្នាព្រមចូលរួមសហការ ។
សូមជម្រាបថា បើគិតចាប់តាំងពីសប្តាហ៍មុនមក ករណីឆ្លង COVID-19 ថ្មីៗត្រូវបានរកឃើញនៅខេត្ត-ក្រុងចំនួន ២៧ នៅទូទាំងប្រទេសថៃ ដែលមកទល់ពេលនេះ មានសរុបច្រើនជាង១.៣០០ករណីទាក់ទងនឹងការរាតត្បាតនៅទីតាំងផ្សារលក់គ្រឿងសមុទ្រនៅខេត្តសាមុត សាខន ដែលភាគច្រើនជាពលករចំណាក ស្រុកមកពីមីយ៉ាន់ម៉ា ៕