ប្រទេសកម្ពុជាបានឡើងមកឈរលើកំពូលតារាង ជាប់ចំណាត់លេខ១ កម្រិតពិភពលោក ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតបានល្អជាងគេក្នុងចំណោមប្រទេស១៦៦

អត្ថបទដោយ៖
AMS OneMinute

របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជម្ងឺកូវីដ១៩ ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ដោយផ្អែកលើទិន្នន័យរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ប្រទេសកម្ពុជាបានឡើងមកឈរលើកំពូលតារាង ជាប់ចំណាត់លេខ១ កម្រិតពិភពលោក ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតបានល្អជាងគេក្នុងចំណោមប្រទេស១៦៦។

ពិភពលោកបានទទួលស្គាល់ពីប្រសិទ្ធភាពនៃវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ ការធ្វើចត្តាឡីស័កចំពោះអ្នកមកពីបរទេស, បិទសាលារៀន, រោងភាពយន្ត, កីឡដ្ឋាន, យុទ្ធនាការផ្សព្វផ្សាយព័ត៌មានយល់ដឹងពីកូវីដ១៩, ការចែកម៉ាស និងការបញ្ចេញអត្តសញ្ញាណអ្នកឆ្លងដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ជាដើម។

គិតត្រឹមព្រឹកថ្ងៃទី២៥ ធ្នូ ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥៤នាក់ ហើយ ៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់ព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” មានអ្នកឆ្លងសរុបចំនួន ៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៦នាក់៕

📸 Fresh News

ads banner