គោលការណ៍ ៥Rs ជាគោលការណ៍ទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលបរិស្ថានដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ

អត្ថបទដោយ៖
AMS OneMinute

គោលការណ៍ ៥Rs មាន៖

១. Refuse (ការបដិសេដ) ជាការមិនប្រើប្រាស់ប្លាស្ទិក ដូចជាថង់,ទុយោជាដើម។

២. Reduce (ការកាត់បន្ថយ) ជាការកាត់បន្ថយការប្រើប្រាស់វត្ថុដែលមានសារធាតុប្លាស្ទិកតាមដែលអាចធ្វើបាន។

៣. Reuse (ការប្រើឡើងវិញ) ជាការប្រើប្រាស់ឡើងវិញនូវប្លាស្ទិកចាស់ៗដែលអាចនៅប្រើប្រាស់បានឱ្យអស់ពីលទ្ធភាព។

៤. Recycle (ការកែច្នៃ) ជាការច្នៃប្លាស្ទិកចាស់ៗយកមកធ្វើជារបស់ថ្មីជាជាងបោះចោល។

៥. Remind (ការក្រើនរំលឹក) ជាការដាស់តឿនមនុស្សជុំវិញខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួនគោលការណ៍ ទាំងបួនខាងលើ។

បើពលរដ្ឋម្នាក់ៗធ្វើបាន សំរាមប្លាស្ទិក និងការបំពុលបរិស្ថាននឹងថយចុះជាក់ជាមិនខាន។

ads banner